ព្រឹកស្អែកនេះ TV APP និង Facebook Page ក្រសួងព័ត៌មាន ផ្សាយបន្តផ្ទាល់ សម្តេចតេជោ អញ្ជើញចុះពិនិត្យ វាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ

APP ភ្នំពេញ​ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០–
(តាកែវ)៖ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ TV APP និង Facebook Page ក្រសួងព័ត៌មាន ផ្សាយបន្តផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យ វាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យស្ថានីយបូមទឹកស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាសខេត្តតាកែវ៕ ដោយ៖ កន ចំណាន