ស.ស.យ.ក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមចុះសួរសុខទុក្ខស្ត្រីជួបការលំបាក

(កំពង់ចាម)៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស.ស.យ.ក ស្រុកស្ទឹងត្រង់ បានចុះសួរសុខទុក្ខគ្រួសារស្ត្រីជួបការលំបាក និងនាំយកអង្ករ ៥០គីឡូ មីមួយកេស ទឹកត្រីមួយយួរ និង ត្រីខកំប៉ុងមួយយួរ ព្រមទាំងថវិកាចំនួន ១៥០,០០០៛ ដែលជាថវិការបស់ លោកស្រី លី ស៊ូណា ជូនដល់ លោកយាយ អេល សាប់ទះ ដែលរស់នៅ ភូមិអូរប្រាំ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីជួយសម្រាលការលំបាករបស់ពួកគាត់៕