ពិធីប្រកាសសមាសភាពក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងបានលុងដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

(រតនគិរី)៖  នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅសាល មហោស្រពសម្តេចតេជោ ហ៊ុន សែនខេត្តរតនគិរី  បានរៀបចំពិធីប្រកាសសមាស ភាពក្រុមការងាររាជរដ្ឋាភិបាល  ដើម្បីត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយ   និង យុទ្ធសាស្រ្តដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្រុងបានលុង។ ពិធីប្រកាស សមាសភាពខាងលើព្រឹត្តិទៅ  ក្រោមអធិបតីភាពឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានក្រុមការងារអចិន្រ្តៃយ៍ចុះមូលដ្ឋានខេត្ត។

ឯកឧត្តម ថង សាវុន នៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានក្រុមការងារអចិន្រៃ្តយ៍ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាខេត្តរនគិរី មានប្រសាសន៍ថា ក្រុមការងារនេះគឺជួយកិច្ចការ មួយចំនួនរបសរាជរដ្ឋាភិបាល ដោយអាចចុះធ្វើសកម្មភាពរាល់ថ្ងៃក្នុងម៉ោងរដ្ឋបាលបាន ដើម្បីជួយត្រួតពិនិត្យមើល ភាពកង្វះខាត និងសំណូមពររបស់ពលរដ្ឋយើងដែលបានជួបប្រទះបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ជាពិសេស ក្រុងបានលុងដែលមានសង្កាត់ទាំង៤ផង។

ឯកឧត្តម បានបន្តទៀតថា តួនាទីចម្បងរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងបានលុងគឺ លើកកម្ពស់ការដឹកនាំ សម្របសម្រួលគាំទ្រ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារភូមិឃុំមានសុវត្ថិភាព និងបន្តធ្វើវេទិកាសាធារណៈ ដើម្បីប្រមូលសំណូមពររបស់ពលរដ្ឋ យកមកធ្វើការដោះស្រាយជូនពួកគាត់ ៕