អាជ្ញាធរ​ខេត្តកណ្តាល​៖ ព​ន្លឿ​ន​ការសាងសង់ មជ្ឍមណ្ឌល​ព្យាបាល​និង​និតិ​សម្បា​ទា បន្សាប​អ្នកញៀន​គ្រឿងញៀន អោយ​រួចរាល់ មុន​ដំណាច់​ខែមករា​ឆ្នាំ​២០២១​ខាងមុខ​

​ខេត្តកណ្តាល​៖ ក្នុង​កិច្ចដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​គម្រោង​សាងសង់ មជ្ឈមណ្ឌល ព្យាបាល​និង​ស្តារនីតិសម្បទា អ្នក ញៀន​គ្រឿងញៀន​ស្ថិតនៅ​ស្រុក​ស្អាង ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលា​ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៧​កក្កដា​ព្រឹក​មិញ​នេះ ឯកឧត្តម គង់​សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្តាល បាន​ណែ​នាំអោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ស្រុក​ស្អាង ជំ​រុញអោយ​ក្រុមហ៊ុន​ម៉ៅការ ព​ន្លឿ​ន ការសាងសង់​អោយ​រួចរាល់​ស្ថាពរ មុន​បំណាច់​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​។​

គួរ​បញ្ជាក់ថា​៖ មជ្ឍមណ្ឌល​ព្យាបាល​និង​និតិ​សម្បា​ទា​បន្សាប​អ្នកញៀន​គ្រឿងញៀន មាន​ទីតាំង​ស្ថិតនៅ ភូមិ​សុ​ភី​ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​
​សាងសង់​លើ​គំរោង​ផ្ទៃដី​សរុប​ចំនួន ១០​ហិកតា គ្រោង​ចំណាយ​អស់​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ សាងសង់​ដោយ​ក្រុមហ៊ុន ឧកញ៉ា​ឃុន​សៀ មាន​រយៈពេល​១៨​ខែ គឺ​ចាប់ពី​ខែសីហា​ឆ្នាំ​២០១៩ ដល់​ខែមករា​ឆ្នាំ​២០២១​ខាងមុខ ។​

​មជ្ឍមណ្ឌល​បន្សាប​អ្នកញៀន​គ្រឿងញៀន​នេះ សាងសង់​មាន​២២​គំរោង មាន​វិសាលភាព​អាចដាក់​អ្នកញៀន​គ្រឿងញៀន​ប្រមាណ​ជាង​២ .០០០​នាក់ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​