ស.ស.យ.កស្រុកបន្ទាយមាស បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន២៧គ្រួសារនៅភូមិពញាអង្គរ

(កំពត)៖

ស.ស.យ.កស្រុកបន្ទាយមាស បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន២៧គ្រួសារនៅភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។

ដែលជួបបញ្ហាខ្វះខាតនិងពីបញ្ហាការបង្ករបង្កើនផលស្រូវ ដំណាំផ្សេងៗ ដើម្បីរកទីផ្សារលក់ ដូរជូនបងប្អូនផងដែរ ដោយក្នុង១គ្រួសារទទួលបាន: អង្ករ២៥គីឡូ មី០១កេះ ត្រីខ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ ទឹកបរិសុទ្ធ ០១ កេសនិងថវិកាចំនួន២០.០០០ រៀល ។

ស.ស.យ.ក ស្រុកបន្ទាយមាស បានប្រគេនទៀនព្រះវស្សាព្រះអង្គវត្តអង្គក្តីចាស់ ស្ថិតនៅឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ក្នុងនោះក្រុមការងារនិងមន្ត្រីរាជការបានប្រគេនទៀនវស្សា:១គូរ,អង្ករ៥០kg,ទឹកសុទ្ធ៣កេស,ទឹកផ្លែឈើ៣កេស,បច្ច័យអម ២០០,០០០រៀល ហើយបានប្រគេនបច្ច័យព្រះសង្ឃ១៩អង្គថវិកាចំនួន:២៣០,០០០រៀលទៀតផងដែរ សរុបថវិកា:៤៣០,០០០រៀល។