សហគមន៍បណ្តុំបន្លែសុវត្តិភាព ស្រុកស្អាង ឈប់ប្រើថ្នាំពុល មានសុខភាពល្អ មានចំណូលច្រើនជាងមុន

(ស្រុកស្អាង)៖ ប្រជាជន  ភូមិបារ៉ែនលើ  ឃុំស្វាយប្រទាល ស្រុកស្អាង បាននាំគ្នាបែរមកដាំបន្លែសុវត្តិភាពវិញ ហើយឈប់ប្រើថ្នាំគីមី ឈប់ប្រើថ្នាំពុលសម្លាប់សត្វល្អិត ធ្វើអោយពួកគាត់  មានសុខភាពល្អជាងមុន ហើយដំណាំធម្មជាតិ លក់បានថ្លៃជាងដំណាំប្រើគីមីទៀតផង។ 

នេះជាការលើកឡើង  របស់ឯកឧត្តម គីមរិទ្ធី  អភិបាលរង ខេត្តកណ្តាលប្រាប់អ្នកសារព័ត៌មាន  ក្នុងឱកាសដែលឯកឧត្តម ចុះជួបសំណេះសំណាល   ជាមួយសហគមន៍ស្វាយប្រទាល ក្នុងក្តីសង្ឃឹម ភូមិបារ៉ែនលើ ឃុំស្វាយប្រទាល ពាក់ពន្ធ័និងដំណើរការនៃមុខរបរទីផ្សារកិច្ចសន្យាបន្លែសុវត្តិភាព កាលពីរសៀលថ្ងៃទី១៥កក្កដា ម្សិលមិញនេះ។

នៅទីនោះ  ឯកឧត្តមអភិបាលរងខេត្តបានកោតសរសើរ ចំពោះ សហគមន៍ស្វាយប្រទាល ដែលមានគំនិតច្នៃប្រឌិតក្នុងការរៀបចំ ដំណើរការសហគមន៍ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់ មន្ទីរកសិកម្ម ខេត្ត រដ្ឋបាលស្រុកស្អាង  និងដៃគូរអភិវឌ្ឍន៍នានា ដែលបានសហការគាំទ្រ ដំណើរការនៃមុខរបរទីផ្សារកិច្ចសន្យា បន្លែសុវត្តិភាព   ប្រកបដោយជោគជយ័៕