អភិបាល​ខេត្តកណ្តាល​ប​ញ្ជា​ក់ថា ព្រៃឈើ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី ព្រមទាំង​ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ

កណ្តាល​៖ អភិបាលខេត្ត​កណ្តាល​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ បានបញ្ជាក់​យ៉ាងដូច​នេះ​នៅក្នុង​ខណៈពេលដែល​ឯក​
​ឧ​ត្ត​ម​បាន​ចូលរួម ដាំ​ដើមឈើ​តាម​ដងផ្លូវ​ជាតិ​លេខ​៦A នៅ​ថ្ងៃទី​១៥ ខែកក្កដា​នេះ ដើម្បី​ជាការ​រួមចំណែក​ជួយ​ថែរក្សា​បរិស្ថាន បង្កើន​ទេសភាព សោ​ភ័​ណ្ឌ​ភាព បង្កើត​ម្លប់​ពណ៌​បៃតង​នៅតាម​ដងផ្លូវ​ជាតិ​។​

​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ បញ្ជាក់ថា ព្រៃឈើ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការជួយ​ថែរក្សា​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី និង ជួយ​កាត់បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការប្រែប្រួល​អាកាសធាតុ ដូចជា​ទឹកជំនន់ ខ្យល់ព្យុះ និង​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស ហើយ​ដើមឈើ​នេះ ជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​បំផុត ជា​អាយុជីវិត​មនុស្ស សត្វ ដែល​បាន​ផ្តល់នូវ​ពហុ​ប្រយោជន៍ មិនអាច​ប៉ាន់ប្រមាណ​បាន​ដល់​មនុស្សជាតិ មានតម្លៃ​ខាង​សេដ្ឋកិច្ច និង សង្គមជាតិ ជាពិសេស​ជួយ​រក្សា​នូវ​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើ​ឲ្យ​ធាតុ​អាកា​សមានភាព​កាន់តែ​ល្អប្រសើរ រក្សា​និយ័តភាព​ប្រភពទឹក ការពារ​ទី​ជម្រាល និង ជីវចម្រុះ សំខាន់​ទៀត​នោះ​ព្រៃឈើ​មានការ​ទំនាក់ទំនង​ច្រើន​ទៅនឹង​វិស័យ​កសិកម្ម ។​

​គួរ​បញ្ជាក់ដែរថា ការ​ដើមឈើ​នៅពេលនេះ​មាន​ចំនួន ៧០០​ដើម ដែលជា​កូនឈើ​ចម្រុះ​រួមមាន ប្រភេទ​កូនដើម​ក្ងោក , ដើម​បេង , ដើម​ក្រញូង ធ្ន​ង , ដើម​គគីរ ដើមឈើ​ទាល និង​ដើម​ខ្នុរ​ចំនួន​៧០០​ដើម និង​បាន​ត្រៀម​កូនឈើ​ចំនួន ១.៥០០​ដើម​ទៀត សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​នាពេលនេះ​យកទៅ​ដាំ​តាម​គេហដ្ឋាន​រៀងៗ​ខ្លួន​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល​