ស.ស.យ.ក ស្រុកស្ទឹងត្រង់ ចូលរួមជាមួយអាជ្ញាធរស្រុក ដាំកូនឈើចំនួន៣៧៨ដើម

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ១០រោច​ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២០ លោក​ បាន ស្រេង ប្រធាន​ ស.ស.យ.ក​ ស្រុកស្ទឹងត្រង់​បានដឹកនាំសមាជិក ស.ស.យ.ក ស្រុក និងឃុំ ចូលរួមជាមួយអាជ្ញាធរស្រុក កងកម្លាំងទាំង៣ប្រភេទ​ ប្រធានការិយាល័យជុំវិញ​ ចំណុះសាលាស្រុក​ សិស្សានុសិស្ស ព្រះសង្ឃ ដាំកូនឈើ ប្រភេទគគី ក្រញ៉ូង បេង បានចំនួ​ន៣៧៨ដើម ស្ថិតនៅវត្តអូរប្រាំ​ ឃុំព្រែកកក់​ ស្រុកស្ទឹងត្រង់៕