មានករណីវិជ្ជមានចំនួន​ ០៩នាក់បន្ថែមទៀត​ ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​

មានករណីវិជ្ជមានចំនួន​ ០៩នាក់បន្ថែមទៀត​ ក្នុងចំណោមអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី​ មកដល់កម្ពុជានាថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុសំណាកពួកគាត់លេីកទីពីរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅយប់ថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២០​។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ត្រូវបន្តអនុវត្តវិធានការការពារការចម្លងវីរុសដ៏កាចសាហាវនេះ​ ឲ្យបានខ្ជាប់ខ្ជួន​ ហេីយបុគ្គលដែលកំពុងធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ​ ទាំងអស់​ ត្រូវគោរពតាមវិធានការនៅដាច់ដោយឡែកនេះ​ ឲ្យបានល្អ​ ចៀសវាងការចម្លងបន្តពីបុគ្គលម្នាក់ទៅម្នាក់ទៀត​ ដេីម្បីការពារការចម្លងនៅក្នុងសហគមន៌៖