តំណាងរាស្រ្តមណ្ឌលរតនគិរីចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងក្រុងបានលុង

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៊ូឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងភូមិអូររមៀត និងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុុងបានលុងខេត្តរនគិរី។

នៅគ្រប់ខ្នងផ្ទះប្រជាពលរដ្ឋដែលបានអញ្ជើញដល់ ឯកឧត្តម ប៊ូ ឡាំ បានស្វែងយល់ពីជីវភាព រស់នៅប្រចាំ និងបានដោះស្រាយនូវសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរដូចជាការឈូសឆាយគៀរសម្អាតផ្លូវលំក្នុងភូមិជាដើម។

ទន្ទឹមនឹងនោះ ឯកឧត្តម ប៊ូ ឡាំ បានជម្រុញដល់អាជ្ញាធរក្រុងធ្វើ ការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់ បានយល់ដឹង កាន់តែច្បាស់ អំពី វិធានការ ការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ កូវីដ១៩ ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើង៕ ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី