រដ្ឋបាលខេត្ត បានរៀបចំ​ពិធី​ដាំ​កូនឈើ​ចំរុះ ចំនួន ៣៥០ ដើម​តាម​បណ្តោយ​ដង​ទន្លេ ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី ចូលរួម​អបអរសាទរ ក្នុងឱកាស​បុណ្យ​រុក្ខទិវា

​ស្ទឹងត្រែង​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ កក្កដា ឆ្នាំ​២០២០ នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ស្ទឹង ត្រែង រួមសហការ​ជាមួយ​អាជ្ញាធរ​ក្រុង និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​យក​កូនឈើ​ចំរុះ​ចំនួន ៣៥០ ដើម ដាំ​តាម​បណ្តោយ​ដង ទន្លេ​កុង​និង ទន្លេមេគង្គ ស្ថិតក្នុង​ភូមិសាស្ត្រ សង្កាត់ ស្ទឹងត្រែង និង​សង្កាត់​ព្រះបាទ ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។​កា​ដាំ​កូនឈើ​ចំនួន ៣៥០ ដើម​នេះ ធ្វើឡើង​ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែង ដោយមាន​ការចូល រួម​ពី​សំណាក់​យុវជន ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ និង​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ។​

​លោក ម៉ែន គុង អនុប្រធាន​គណៈ ក​ម្មា​ធិ​ការ​សហភាព​សហព័ន្ធ​យុវ ជនកម្ពុជា​ខេត្ត បាន​ឲ្យ​ដឹងថា ÷ កូនឈើ ៣៥០ ដើម​នេះ ត្រូវបាន​រៀបចំ​ដាំ​លើ​ផ្ទៃដី នៅតាម​បណ្តា​យ​ដង​ទន្លេ កុង ចាប់ពី​ចំណុច​ដំណាក់ ស្តេច រហូតដល់​គល់ស្ពាន មិត្តភាព​កម្ពុជា​ចិន ស្ទឹងត្រែង​(​ស្ពាន​មេគង្គ​) ដើម្បី​លំអរ​សោភ័ណភាព​ក្រុង​ស្ទឹង ត្រែង ឲ្យ​មាន​ភាព​បៃតង និង​បរិ​យា កាស​ល្អ ។​
​លោក ម៉ែន គង់ បន្តថា កូនឈើ​ត្រូវ ដាំ​នៅថ្ងៃនេះ និង​ប្រែក្លាយ​ក្រុង​ស្ទឹង ត្រែង​ឱ្យមាន​ភាពស្រស់​បំព្រង មិនតែប៉ុណ្ណោះ​ការដាំ​កូនឈើ​នៅថ្ងៃនេះ​កឺ​ជាការ​ពញ្ញាក់​ស្មារតី​រប​ស់​យុវជន មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ស្រឡាញ់​ធម្មជាតិ ស្រឡាញ់​ព្រៃ ឈើ និង​ចូលរួម​ទាំងអស់​ក្នុងការ​ការពារ ធនធានធម្មជាតិ​ដែល​យើង​កំពុងមាន​បច្ចុប្បន្ន និង​ទៅ​អ​នា​គត់​។

​ឯកឧត្តម ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែង បាន​អប់អរសាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់ សមាជិក សមាជិកា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រួមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បានរួម​សហការគ្នា​ផ្តួចផ្តើម​រៀបចំ​ឲ្យ​មាន ការដាំ​ដើមឈើរ​នៅតាម​បណ្តោយ​ដង​ទន្លេ​បែបនេះ ព្រោះ​ដើមឈើ​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​មនុស្សជាតិ ជាពិសេស​អាច​ការពារ​បាន​នូវ​ការបាក់​ច្រាំងទន្លេ​ថែម​ទៀតផង ។​
​ជាមួយគ្នានេះ ឯកឧត្តម ម៉ុម សារឿន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​យុវជន មន្ត្រីរាជការ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​បណ្តុះ​គំនិត​នៃ​ការស្រឡាញ់​ដើមឈើ ថែរក្សា​ការ ពារ​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ចូលរួម​ដាំ​កូន ឈើ នៅតាម​សហគមន៍ ទី​អារាម ភូមិដ្ឋាន តាម​ដងផ្លូវ រមណីយដ្ឋាន និង​កន្លែង​ផ្សេងៗ​ទៀត ដើម្បី​ចូល រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ការពារ ការអភិរក្ស និង​ជា​ប្រ​យោ ជន៍ ដល់​ការរស់នៅ​របស់ខ្លួន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ផងដែរ ។ សេចក្តី ដូច​បាន​គោរព​ជូន​ខាងលើ សូម​ឯក​ឧ​ត្ថ​ម ទទួលទាន​ជ្រួ​ប​ជា​របាយការណ៍ ដ៏​ខ្ពង់ខ្ពស់ ពី​ខ្ញុំបាទ អ៊ុក ធា​វី មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​