ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​អាជ្ញាធរ​ខេត្តសៀមរាប

​សៀមរាប​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​កក្ត​ដា ឆ្នាំ​២០២០​នេះ នៅតែ​ទៅ​បន្ត​រង់ចាំ​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ដដែល​។ នៅថ្ងៃនេះ​ដែរ​ទទួលបាន​ចំនួន​សរុប ៤៨​នាក់ ស្រី​ចំនួន ២៤​នាក់ ដែល​ចូលមក​តាម​ច្រក​ដូង ខេត្តបាត់ដំបង​, តាម​ច្រក​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ច្រក​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ ។​

​គិត​ចាប់ពី​ថ្ងៃទី​១០ ខែមីនា មកដល់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​នេះ សម្រាប់​ខេត្តសៀមរាប តួលេខ​សរុប​ដែល​បានទទួល​ប្រជាពលរដ្ឋ​ខ្មែរ ចូល​តាម​ច្រក​ទាំងបី​ខាងលើ​មាន​ចំនួន ១៥,៥២២​នាក់ ស្រី​ចំនួន ៦,៧៧០​នាក់ ក្នុង​នោះបាន​ពិនិត្យ​សុខភាព​បឋម​បាន​ចំនួន​១៥,៥២២​នាក់ ស្រី ៦,៧៧០​នាក់ គឺ​ពិនិត្យ​សុខភាព​បាន​ទាំងអស់​។ សូមបញ្ជាក់​ជូន​ថា ប្រជា​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ក្នុង​មួយថ្ងៃៗ មាន​ចន្លោះ​ពី​ជាង ១០០ នាក់​រហូតដល់​ជាង ៣០០​នាក់ សម្រាប់​ទូទាំងប្រទេស​កម្ពុជា ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​