មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ខេត្តសៀមរាប ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ជម្ងឺឆ្លង​កុមារ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ !

​សៀមរាប​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ដែល​គេ​កត់សម្គាល់ថា គឺជា​រយ​:​ពេលដែល​កំពុង​ឆ្លងកាត់​វិបត្តិ​កូ​វីដ​-១៩ មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ឬ​គេ​និយម​ហៅថា មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​នៅ​ខេត្តសៀមរាប បានបង្ហាញ​របាយការណ៍​ថា ក្នុង​រយ​:​ពេល​៦​ខែ​នេះ មានតែ​សេវា​ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ និង​សេវា​សម្រាលកូន​ប៉ុណ្ណោះ ដែល​នៅមាន​អត្រា​ខ្ពស់​ប្រហាក់ប្រហែល​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩ ក៏ប៉ុន្តែ​ចំនួន​កុមារ​ដែល​ចូលមក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​ជម្ងឺ​ផ្សេងៗ​មានការ​ថយចុះ ដូចជា​ជម្ងឺគ្រុនឈាម​ជាដើម គឺមាន​ការថយចុះ​រហូត​ដល់​១៦​ដង​តិចជាង ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា នា​ឆ្នាំ​២០១៩​កន្លងទៅ​។​

​លោក​សាស្ត្រាចារ្យ យ៉ៃ ចន្ទ​នា ប្រធាន​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ បានបង្ហាញ​របាយការណ៍​នេះ នៅក្នុង​បទសម្ភាសន៍​មួយនា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០​នេះ ហើយ​អ្វីដែល​លោក​បានបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​នោះ គឺ​ការវាយតម្លៃ​ចំពោះ​ការអនុវត្ត​របស់​ប្រជាពលរដ្ឋ លើ​វិធានការ​អនាម័យ​ទប់ស្កាត់​ការឆ្លង និង​ការចម្លង​វីរុស​កូ​វីដ​-១៩ ក្រោម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ការចូលរួម​គោរព តាម​ការអំពាវនាវរ​បស់​ប្រមុខ​នៃ​រាជ​រដ្ឋ​ភិ​បាល​ផងដែរ​។ លោក​ថា វិធានការ​អនាម័យ​ទាំងនោះ បាន​ក្លាយជា​ទម្លាប់​ថ្មី​សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយក៏​ត្រូវបាន​ទប់ស្កាត់​ជម្ងឺឆ្លង​ផ្សេងៗ​ក្រៅពី​កូ​វីដ​-១៩​ផងដែរ​។ ការធ្វើ​អនាម័យ លាងដៃ ពាក់​ម៉ាស់ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន ទៅលើ​ប្រជាពលរដ្ឋ​ចំណូលស្រុក​មកពី​ក្រៅប្រទេស ដែលជា​វិធានការ​ទប់ស្កាត់​រលក​ទី​២​នៅក្នុង​សហគមន៍ ក៏​ជា​កត្តា​សំខាន់​ផងដែរ ដល់​ការកាត់បន្ថយ​ជម្ងឺឆ្លង​ដល់​ទារក និង​កុមារ​។​

​តាម​តួលេខ​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ​បាន​កន្លងផុតទៅ លទ្ធផល​ជម្ងឺ​រលាក​ទងសួត ឬ​រលាក​ផ្លូវដង្ហើម​កុមារ ត្រូវបាន​ថយចុះ ។​
​លោក​សាស្ត្រាចារ្យ យ៉ៃ ចន្ទ​នា មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ (….​បទសម្ភាសន៍​…) ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​