អាជ្ញាធរខេត្តសៀមរាប ទទួលប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីប្រទេសថៃ បាន៣៦នាក់បន្ថែមទៀត

APP ភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០–

(សៀមរាប) ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់អាជ្ញាធរខេត្តសៀមរាបនៅថ្ងៃសុក្រ ទី០៣ ខែកក្តដា ឆ្នាំ២០២០នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។

នៅថ្ងៃនេះដែរទទួលបានចំនួនសរុប ៣៦នាក់ ស្រីចំនួន ១៧នាក់  ដែលចូលមកតាមច្រកដូង ខេត្តបាត់ដំបង, តាមច្រកប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ

គិតចាប់ពីថ្ងៃទី១០ ខែមីនា មកដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្រាប់ខេត្តសៀមរាប តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ១៥,២២៣នាក់ ស្រីចំនួន ,៦២៨នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន១៥,២២៣នាក់ ស្រី ,៦២៨នាក់ គឺពិនិត្យសុខភាពបានទាំងអស់។

សូមបញ្ជាក់ជូនថា ប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃៗ មានចន្លោះពីជាង ១០០ នាក់រហូតដល់ជាង ៣០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប