ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានឲ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ នឹង​ពិនិត្យ​ ​ពិភាក្សា​លើ​៖ ទី១. សេចក្តី​ព្រាងច្បាប់ ​ស្តី​ពី​ការគ្រប់គ្រង​ការប្រើប្រាស់​ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​, ទី២.សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ និងទី៣ បញ្ហា​ផ្សេងៗ​មួយចំនួន​ទៀត​៕

ដោយ៖ កន ចំណាន