ក្រសួងយុត្តិធម៌ ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី វឌ្ឍនភាព​នៃ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ​២០២០ នេះ គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត​( គ​.​យ​.​ក​.​ស​) បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី វឌ្ឍនភាព​នៃ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ជូន​សាធារណជន​ឱ្យបាន​ជ្រាប​ផងដែរ​ថា យុ​ទ្ឋ​នា​ការ​នេះ ត្រូវបាន​ប្រកាស​ដាក់ចេញ​ឱ្យ​អនុវត្ត កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២០​។

​បើ​គិត​ត្រឹម​ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ​២០២០ នេះ គ​.​យ​.​ក​.​ស បាន​ដំណើរការ​ចំនួន​៤២​ថ្ងៃ​ប៉ុណ្ណោះ ជា​លទ្ធផល​សំណុំរឿង​ព្រហ្មទណ្ឌ​នៅតាម​សាលាដំបូង​រាជធានី ខេត្ត ដែល​កកស្ទះ​ចំនួន​៣៤៥៤ សំណុំរឿង ស្មើនឹង ២៧% នៃ​សំណុំរឿង​កកស្ទះ​សរុប​ត្រូវបាន​ជំនុំជម្រះ​រួច​។​

​ទទឹម​នឹង​នេះ គ​.​យ​.​ក​.​ស រំពឹងទុក​ថា សាលាដំបូង​រាជធានី ខេត្ត ទូទាំងប្រទេស នឹង​បន្ត​ការខិតខំ​ដោះស្រាយ​សំណុំរឿង​កកស្ទះ​ទាំងនេះ ឱ្យបាន​ចប់សព្វគ្រប់​នៅត្រឹម​ដំណាច់ឆ្នាំ​២០២០​នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ក្នុង​យុទ្ធនាការ​គឺ លឿន ត្រឹមត្រូវ យុត្តិធម៌ និង មិន​ពុករលួយ​៕ សម្រួល​ដោយ​៖ ធូ កុសល​