ដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ​និង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អ្នកវិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ

​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី 2 ខែកក្កដា​ឆ្នាំ 2020 នេះ ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ រាជ​រដ្ឋា ភិ​បាល កម្ពុជា ទទួលបន្ទុក អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ក្រសួង ព័ត៌មាន ឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ ក្រសួង ព័ត៌មាន និង​ឯកឧត្តម ទន់ សា​រ៉ា​ត រដ្ឋ លេខាធិការ ក្រសួង ព័ត៌មាន តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​នាំយក​អំណោយ ជា​គ្រឿង​ឧបភោគបរិភោគ ជូន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​រួមមាន​អង្ករ 5 តោន មី​30​កេស​ទឹក​សុទ្ធ 20 កេស​ទឹកក្រូច 10​កេស​និង​ថវិកា 10 លាន​រៀល​។​

​មានប្រសាសន៍​នាឱកាស​នោះ​ឯកឧត្តម​បានលើកឡើង​ថា​ដោយ​មើលឃើញ​ពី ការខិតខំ បម្រើ​ការងារ រក្សា​សន្តិសុខ របស់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ទើប​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​នាំយក​សម្ភារៈ​ថវិកា​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ក្នុងការ​ចូលរួម​លើកទឹកចិត្ត ដល់​មន្ត្រី​កងកម្លាំង​ដែល​បាន​ខិតខំ​បំពេញភារកិច្ច យក​កម្លាំង​ការ​ចិត្ត​ដោយ​មិន​ខ្លាច​ការនឿយហត់​។​
​ក្នុងនោះ​ឯកឧត្តម​បាន​បន្តទៀតថា​ខេត្ត​ព្រះសីហនុ​នាពេល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​កៀងគរ​អ្នកវិនិយោគ​ទន់​បរទេស​មក​អភិវឌ្ឍ មានការ​រីកចម្រើន ហើយ​ខេត្ត​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ស្អាត​សំណង់​អាគារ​ធំៗ​កំពុង​រីក​ស្គុះស្គាយ មិនតែប៉ុណ្ណោះ​រដ្ឋបាលខេត្ត​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អ្នកវិនិយោគទុន​គ្រប់​ប្រភេទ​ដែល​កំពុង​បម្រើការ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​មាន​ទំនុកចិត្ត​មកលើ​ការ គ្រប់គ្រង​របស់​រដ្ឋបាល​ខេត្ត មិនតែប៉ុណ្ណោះ​រៀបចំ តំបន់ឆ្នេរ​ទាំង​ដីគោក​និង​ដី​កោះ​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មកលេង​កម្សាន្ត​កាន់តែច្រើន​។ ដូចនេះហើយ​កម្លាំង​សមត្ថកិច្ច គឺ ជា​តួអង្គ​សំខាន់​ក្នុង​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​បាន នាំយក​សម្ភារៈ​ថវិកា មក​ផ្ដល់ជូន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ នាពេលនេះ ហើយ​លោក​មេបញ្ជាការ​បានលើកឡើង​ថា​សម្ភារៈ​ថវិកា​ទាំងអស់នេះ​លោក​នឹង​ចាត់ចែង​ឲ្យ​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​កំពុង​បម្រើ​ការងារ​ការពារ​រ​ក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អ្នកវិនិយោគ និង​បង្កើន​ការលើកទឹកចិត្ត​តាមរយៈ​ថ្នាក់ដឹកនាំ មកដល់​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ខិតខំ​ក្នុង​ការបម្រើ​ជូន​ជាតិ​មាតុភូមិ មិនតែប៉ុណ្ណោះ លោក​មេបញ្ជាការ បានផ្ដល់ ថវិកា​ចំនួន 10 លាន​រៀល​ដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ប្រគល់ជូន​ជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ កង​អន្តរាគមន៍​ចល័ត​ពិសេស​ផងដែរ​៕
​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​