ព្រឹកស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

APP ភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០–

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានឲ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

ក្នុងសេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ នឹង​ពិនិត្យ​ ​ពិភាក្សា​លើ​៖ ទី១. សេចក្តី​ព្រាងច្បាប់ ​ស្តី​ពី​ការគ្រប់គ្រង​ការប្រើប្រាស់​ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​, ទី២.សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ និងទី៣ បញ្ហា​ផ្សេងៗ​មួយចំនួន​ទៀត​៕

ដោយ៖ កន ចំណាន