ឯកឧត្តម សាយ សំអាល់ ទទួលជួបប្រតិភូក្រុមហ៊ុនជប៉ុន លើការងារគ្រប់គ្រងបរិស្ថាន

APP ភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០–

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Kei NISHIHARA អនុប្រធានក្រុមហ៊ុនMinebeaMitsumi នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២០៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះបានផ្តោតជាសំខាន់ លើការចូលរួមប្រតិបត្តិការងារគ្រប់គ្រងបរិស្ថារបស់ជប៉ុននៅកម្ពុជា។

ក្នុងឱកាសនោះ លោក Kei NISHIHARA បានសំដែងការរីករាយដោយឃើញកម្ពុជារីកចម្រើនលើគ្រប់វិស័យ ជាពិសេសការគ្រប់គ្រងបរិស្ថាន និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលផ្តល់កិច្ចសហការល្អជាមួយក្រុមហ៊ុនជប៉ុនMinebea លើវិស័យបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាប្រទេសជប៉ុនបានចូលរួមចំណែក ដល់ការងារគ្រប់គ្រង បរិស្ថាននៅកម្ពុជា ជាពិសេសក្រុមហ៊ុន Minebea បានគាំទ្រផលិតសម្ភារៈនិងបរិក្ខាប្រើប្រាស់ជួយដល់បរិស្ថាន ផលិតផលបញ្ចេញកាបូនតិច តម្លៃសមរម្យ ដូចជាអំពូលភ្លើង LED កំពុងប្រើប្រាស់នៅកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តឱ្យមហ៊ុនMinebea បន្តពង្រឹងកិច្ចសហប្រតិបត្តិល្អថែមទៀតជាមួយក្រសួងបរិស្ថាន ជាពិសេសការចូលរួមក្នុងសកម្មភាពប្រតិបត្តិល្អក្នុងវិស័យបរិស្ថាននៅកម្ពុជា៕

ដោយ៖ កន ចំណាន, ប្រភព៖ ក្រសួងបរិស្ថាន