កិច្ច​ជុំ​គណៈកម្មការ​ដឹកនាំ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្តកំពង់ឆ្នាំង

​កំពង់ឆ្នាំង​៖ ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែអាសាឍ ឆ្នាំជូត ឯកស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​(​គ​) សាលាខេត្ត​កំពង់ឆ្នាំង មាន​រៀប ចំ កិច្ចប្រជុំ​គណៈកម្មការ​ដឹកនាំ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ខេត្ត ក្រោម​អធិបតីភាព លោក ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្ត និង ជា​អនុប្រធាន ប្រចាំការ គណៈកម្មការ ដឹកនាំ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ខេត្ត ។​

​ដោយ មានការ​ចូលរួម​ពី​លោក អ៊ុន សុផល នាយក​រដ្ឋបាល សាលា ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​អភិបាលរង អភិបាលរងក្រុង ស្រុក ជា​សមាជិក សមាជិកា គណៈកម្មការ​ដឹកនាំ​កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ខេត្ត ។ កិច្ចប្រជុំ នេះ មាន​គោល បំណង ដើម្បី ៖១. ផ្សព្វផ្សាយ សេចក្ដីសម្រេច របស់​រដ្ឋបាល ខេត្ត និង អនុម័ត ប្រតិទិន ប្រជុំ ប្រចាំខែ ក្នុង ឆ្នាំ​២០២០​។ ២. បង្ហាញ ពី​បច្ចុប្បន្នភាព និង ពិភាក្សា លើ​ការងារ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ខេត្ត និង​លើក​ទិសដៅ សំខាន់ៗ​សម្រាប់ អនុវត្ត បន្ត ។​

​លោក ស្រ៊ន សំឫទ្ធី អភិបាល រង ខេត្ត បាន​មានប្រសាសន៍ថា​៖ កិច្ចប្រជុំ គណៈកម្មការ ដឹកនាំ ការងារ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ​នេះ បង្ហាញ​ឱ្យ ឃើញ ថា ជាការ យកចិត្ត ទុកដាក់​ខ្ពស់ របស់​ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក ក្នុង ការពិនិត្យ ជា​ទៀងទាត់ និង ជម្រុញ​ឱ្យ ស្ថាប័ន អនុវត្ត​គោលនយោបាយ វិ​ជ្ឈការ និង វិសម​ជ្ឈការ បាន​ចូលរួម គ្រប់ សកម្មភាព ដើម្បី​ធ្វើការ​ឆ្លុះបញ្ចាំង ពី​ការអនុវត្ត សកម្មភាព​នានា ។ ទន្ទឹមគ្នា​នោះដែរ លោក​អភិបាល រង ខេត្ត បាន ជម្រុញ​ឱ្យ ភាគី​ពាក់ព័ន្ធ​ទាំង អស់ ចូលរួម ជាមួយ គណៈកម្មការ ដឹកនាំ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បី​លើក កំពស់ ការងារ​ទ្រ់​ង់​នេះ ឱ្យ មាន តម្លាភាព គុណភាព បរិមាណ និង ប្រសិទ្ធភាព ខ្ពស់៕