កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​មិថុនា ឆ្នាំ ២០២០ តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference )

(កំពត)៖​រដ្ឋបាល​ខេត្តកំពត​នៅ ព្រឹក​ថ្ងៃទី​០១ ខែកក្កដា​ឆ្នាំ​២០២០ បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​មិថុនា​ឆ្នាំ ២០២០​តាមរយៈ​ត​ភ្ជាប់​រូបភាព​និង​សំឡេង (video conference ) ក្រោម​ធិបតី​ភាព​ដឹកនាំ​កិច្ចប្រជុំ​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​កិច្ច​ប្រជុំបាន​ពិនិត្យ​ពិភាក្សា លើ​លទ្ធផល​ការងារ​សម្រេចបាន​ក្នុង​ខែមិថុនា​និង​របាយការណ៍​ឆមាស​ទី​១​ឆ្នាំ​២០២០​របស់​រដ្ឋបាលខេត្ត និង​ការងារ​ធ្វើ​បច្ចុប្បន្នភាព ឆ្លើយតប​សំណូមពរ​តម្រូវការ​រ​បស់​ប្រជាពលរដ្ឋ ដែល​បានលើកឡើង​ក្នុង​អង្គ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​២០១៩​កន្លងទៅ​នៅតាម​បណ្ដា​ស្រុក ក្រុង​ទាំង​៨​ក្នុង​ខេត្ត​។

​កិច្ចប្រជុំ​ក៏បាន​ផ្ដោតជាសំខាន់​ពិនិត្យ​ពិភាក្សា បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​សេសសល់ ពាក់ព័ន្ធ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការងារ​អភិវឌ្ឍន៍ បញ្ហា​កង្វល់ បញ្ហា​ខ្វះខាត សំណូមពរ​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នៃ​ខេត្តកំពត និង​ការដោះស្រាយ​បញ្ហា​បន្ថែម​មួយចំនួនទៀត​ឱ្យ​រួចរាល់​ផងដែរ ដែល​ក្នុងនោះ​រួមមាន​ការជំរុញ​ព​ន្លឿ​ន​ពាក់ព័ន្ធ​គម្រោង​កសាង​ផ្លូវ​មួយ​ខ្សែស្រប​គ្នា​សមុទ្រ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ត្នោត ចំណាត់ការ​ដោះស្រាយ​លើ​បញ្ហា​ពាក់ព័ន្ធ​ដីស្រែ​អំបិល រវាង​បុគ្គល​និង​បុគ្គល​ក្នុង​ឃុំ​បឹង ទូក និង​ករណី​ពាក់​ព័​ន្ឋ​ការចាក់ដី​រំលោភ ព្រែក​ក្បាល​រមាស​ស្រុក​ទឹកឈូ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត​បាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ ដែល​បណ្ដា​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក​ក្នុង​ខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​នា​រយៈពេល​កន្លងមក​។ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​លើ​បញ្ជាក់ថា បើទោះបី ការអនុវត្ត​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត ទទួលបាន​សមិទ្ធផល​ធំធេង​យ៉ាងណាក៏ដោយ ក៏​នៅមាន​បញ្ហា​ប្រឈម​សេសសល់​មួយចំនួន​ដែល​តែងតែ​កើតមានឡើង​និង​ត្រូវ​បន្តធ្វើ​ការដោះស្រាយ​បន្ថែមទៀត ជាពិសេស​បញ្ហា​ខ្វះចន្លោះ​ក្នុងការ​អនុវត្ត មុខងារ​ជំនាញ និង​វិជ្ជាជីវៈ​របស់​មន្ត្រី​នៅ​គ្រប់​ថ្នាក់ ដែល​ជះឥទ្ធិពល​មិនល្អ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ថ្នាំងថ្នាក់ ខ្វះ​ជំនឿ​ទុកចិត្ត ក្នុងការ​ដោះស្រាយ​បញ្ហា និង​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្ដី ឯកឧត្តម​ជាវ​តា​យ​អភិបាលខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត​នឹង​ប្ដេជ្ញា​ខិតខំ ប្រឹងប្រែង​បន្ត យកចិត្តទុកដាក់ ជំរុញ​ការងារ ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អោយមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​បន្ថែមទៀត ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៦ ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​ដឹកនាំ​ប្រទេសជាតិ​។​ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត