គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាប្រកាសឱ្យអត្តពលិកជម្រើសជាតិជនពិការ ចូលក្នុងជំ រំហ្វឹកហាត់

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានរៀបចំពិធីជួ ជុំកីឡាករកីឡាការិនីរបស់ខ្លួនជាង១០០នាក់ ដែលហ្វឹកហាត់កីឡាប្រមាណ១០ប្រភេទមកជួបជុំគ្នានៅម ជ្ឈ មណ្ឌលជាតិនៃ ជនពិការតេជោសែន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីផ្ដល់នូវព័ត៌មានសំខាន់ៗ និងជាពិសេស ពីពេលវេលានៃការចូលមកហ្វឹកហាត់ឡើងវិញក្នុងជំរំប្រមូលផ្ដុំ ក្រោយពីពួកគេត្រូវបានរំសា យអស់ពេលជាច្រើនខែដោយសារវិបត្តិនៃជំងឺកូវីដ១៩។

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា ដោ សារមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា គ្រប់ប្រភេទកីឡាទាំងអស់ ដែ មានប្រមាណ១០ប្រភេទ មានអត្តពលិក  ចំនួន១២៥នាក់ និង គ្រូបង្វឹក១០នាក់ នឹងត្រូវវិលចូលក្នុងជំរំហ្វឹកហាត់វិញ ដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ដំណាច់ឆ្នាំ។

ឯកឧត្តមបន្ដថា ក្នុងចំនួននេះ ខាងក្រសួងអប់រំ យុវជន និងកីឡាបានផ្ដល់ប្រាក់ឧបត្ថម្ភថវិកាប្រចាំខែ ក្នុងពេលហ្វឹកហាត់  សម្រាប់កីឡាករ៤០នាក់និង គ្រូបង្វឹក១០នាក់ ប៉ុណ្ណោះ ប៉ុន្ដែដើម្បីឱ្យអត្តពលិកចូលរួមហាត់បានច្រើន គណៈកម្មាធិការប៉ារ៉ាឡាំពិកម្ពុជាបានសម្រេចដោយឯកភាពឱ្យអត្តពលិកធ្វើការហ្វឹកហា ត់ ទាំងអស់គ្នា និងបែងចែកថវិកាទាំងនោះឱ្យបានគ្រប់គ្នា។ ឯកឧត្តមបានណែនាំដល់កីឡាករកីឡាការិនីទាំ អស់ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព និងត្រូវអនុវត្តន៍វិធានការការពារជំងឺកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួនមិនអាចធ្វេសប្រហែសបានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជូនដំណឹងផងដែរ ពីការលុបចោលអាស៊ាន ប៉ារ៉ាហ្គេមលើកទី១០ នៅហ្វីលីពីន តាមរយៈ កិច្ចប្រជុំអនឡាញ កាលពីពេលថ្មីៗនេះ របស់ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធកីឡាជ ពិការអាស៊ាន។

ឯកឧត្តមបានជំរុញឱ្យកីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់បង្កើតសមត្ថភាពបច្ចេកទេសឱ្យ បានខ្លាំងក្លា ត្រៀមលក្ខណៈឱ្យបានល្អប្រសើរដើម្បី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ និងត្រៀមក្នុង ដំណើរឆ្ពោះទៅរៀបចំទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើ កទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕

ដោយ ហេង ណាលីន