ព្រឹកស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ»

APP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាវេលាម៉ោង៩ និង៣០នាទីព្រឹក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ» ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ននេះ។

ក្នុងសេចក្តីជូនដំណឹងខាងលើនោះ បានបញ្ចាក់ថា សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជនឱ្យ បានយល់ច្បាស់ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត ក្នុងទិសដៅស្នូលជំរុញ គោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី៤របស់រាជរដ្ឋាភិបាល។

គូសបញ្ចាក់ផងដែរថា វាគ្មិន ដែលនឹងអញ្ជើញចូលរួមគឺ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈ អភិបាល ខេត្តក្រចេះ៕ ដោយ៖ កន ចំណាន