ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៧៤​គ្រួសារ ទទួល​អំណោយ​មនុស្សធម៌​ពីសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប !

​សៀមរាប​៖ សាខា ក​ក្រក ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​វត្ត​ស្វាយដង្គំ ស្រុក​ពួក លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិក​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​ក្រុមគ្រួសារ​ងាយ​រងគ្រោះ មាន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ទីទ័លក្រ ចំនួន ៦០​គ្រួសារ និង​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១៤​គ្រួសារ (​រលំ​២​ខ្នង ប៉ះពាល់​ធ្ងន់ ១២​ខ្នង និង​របួស​មា្ន​ក់​) នៅ​ស្រុក​ពួក ខេត្តសៀមរាប​។​

​មានប្រសាសន៍​នាឱកាស​នោះ លោក ក្រុស សារ៉ាត់ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ឯកឧត្តម ទៀ សីហា ប្រធាន​គណ​:​ក​ម្មា​ធិ​កាក​សាខា ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់​វណ្ណ​: ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ និង​ងាយ​រងគ្រោះ នៅ​មូលដ្ឋាន ព្រោះ​ឥទ្ធិ​ល​ជំងឺ​កូ​វីដ​-១៩ បាន​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​បងប្អូន​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​ប្រចាំថ្ងៃ​។ លោក​បន្តថា ថ្វីត្បិតតែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាចជួយ​សម្រាលទុក្ខ​បាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប​ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” និង “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​” ។​

​អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​ជូន​មាន​៖- គ្រួសារ​រលំ​ផ្ទះ ៖ មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , កន្ទេល​១ , អាវយឺត​២ , ស័ង្កសី​១៦​សន្លឹក​, មី​១​កេស , ត្រីខ​១​យួរ , អង្ករ​៣០​គីឡូក្រាម និង​ថវិកា​២​សែន​រៀល​។​- គ្រួសារ​ប៉ះពាល់​ធ្ងន់​៖ មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , កន្ទេល​១ , អាវយឺត​២ ស័ង្កសី ១០​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​៣០​គីឡូក្រាម និង​ថវិកា​២​សែន​រៀល​។​- អ្នករងរបួស​៖ មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , អាវយឺត​២ , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​៣០​គីឡូក្រាម និង​ថវិកា​១​សែន​រៀល​។​- គ្រួសារ​ងាយ​រងគ្រោះ​៖ អង្ករ ២៥​គីឡូក្រាម ត្រីខ​១​យួរ មី​១​កេស អាវយឺត​២ និង​ថវិកា ៤​ម៉ឺន​រៀល​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​