ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង»

(ភ្នំពេញ)៖ បើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នាវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង» នៅទីស្តី ការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី។

ក្នុងសេចក្តីជូនដំណឹងខាងលើនោះ បានបញ្ចាក់ថា សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជនឱ្យ បានយល់ច្បាស់ពីសកម្មភាពសមិទ្ធផល និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកោះកុងក្នុងទិសដៅស្នូលជំរុញ គោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាល ទី ៤របស់ រាជរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា វាគ្មិន ដែលនឹងអញ្ជើញចូលរួមគឺ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង៕ ដោយ៖ កន ចំណាន