កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆ្នាំ២០២០

(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០២០។

បន្ទាប់ពីកិច្ចប្រជុំបូកសរុប ក៏មានការបំពាក់ឋានន្តរស័ក្តិ  ជូនយោធិននៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង ស្រុក ស្នាក់ការសន្តិសុខ និង នាយទាហាន នាយទាហានរងចូលរួមចំនួន ៨០នាក់ ៕