ពិធី​សំណេះសំណាល សួរសុខទុក្ខ ស្វែងយល់​ពី​ជីវភាព​រស់នៅ និង​ស្ថានភាព​កសិកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន

​ខេត្តកំពត ៖ រសៀល​ថ្ងៃ​ច័ន្ទ ២ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត អមដំណើរ​ដោយ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សា​ខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​អង្គរជ័យ បាន​ចុះ​ជួប សំណេះសំណាល សួរសុខទុក្ខ ស្វែងយល់​ពី​ជីវភាព​រស់នៅ និង​ស្ថានភាព​កសិកម្ម របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត​។

​ក្នុងនោះ​ឯកឧត្តម​ក៏បាន​នាំយក​អំណោយ​ចែកជូន​គ្រួសារ​ខ្វះខាត​ចំនួន ៣៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​៖ អង្គរ ២០​គីឡូ មី ១​កេះ ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹកបរិសុទ្ធ ១​កេះ ថវិកា​២០,០០០៛ កងកំលាំង និង​ប្រជា​ការពារ​សរុប ២៥​នាក់ ម្នាក់​ទទួលបាន​ថវិកា ២០,០០០​រៀល ។​

​បន្ទាប់មក​ឯកឧត្តម ជាវ តា​យ រួម​នឹង​ឯកឧត្តម ជឹ​ង ផល្លា បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ដាំ​ដំណាំ​រួមផ្សំ​ផ្សេង​របស់​បងប្អូន​កសិក​រ​ដោយផ្ទាល់​ផងដែរ​។ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​)​