សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ខេត្តតាកែវ ដ៍ស្រស់ត្រកាលនិងលេចរូបរាងឡើង នៅពេលឆាប់ៗ ខាងមុខនេះ

(តាកែវ) ការសាងសង់សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៍ស្រស់ត្រកាលនៅក្នុងស្រុកគីរីវង់ខេត្តតាកែវដែលជាស្រុកកំណើតសម្ដេចវិបុលបញ្ញា កំពុងតែចាប់ផ្ដើមដំណើរការសាងសង់ហើយ ដោយសួនវប្បធម៌នេះមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅអាងបឹងទន្លាប់ដែលស្ថិតនៅ ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់«ទីរួមស្រុក» ខេត្តតាកែវ។

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៍ស្រស់សោភោដែលឧបត្ថមគាំទ្រថវិកា ការសាងសង់ទាំងស្រុងដោយក្រុមគ្រួសាររបស់សម្ដេចវិបុលបញ្ញា មានផ្ទៃក្រឡាផ្ទៃទទឹង១រយម៉ែត្រ និងបណ្ដោយ៥រយម៉ែត្រដែលមានការរចនាបទលក្ខណៈជាខ្មែរក៍ និងមានការសាងសង់លើសួនវប្បធម៌នេះនូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន សាងសង់បណ្ណាល័យ ទីលានកីឡានិងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែនិងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយឹត ចំណតរថយន្តនិងទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្វពិធីផ្សេងៗ។

សមិទ្ធផលដ៍ធំធេងសម្រាប់ជាចំណងដៃ ជូនដល់បងប្អូនប្រជាពលរដ្ឋស្រុកគីរីវង់របស់ក្រុមគ្រូសារសម្ដេចវិបុលបញ្ញា សុខ អាន វានិងជួយលើកកម្ពស់មុខមាត់សោភ័ណ្ឌភាពស្រុកគីរីវង់ឲ្យកាន់ តែស្រស់បំព្រងទ្វេរឡើង ជាពិសេសធ្វើឲ្យសេដ្ឋកិច្ចគ្រូសាររបស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើងតាមរយៈសួនវប្បធម៌ដ៍ស្រស់ត្រកាលដែលអាចអោយគេមើលឃើញប្រាសាទបាយ៉ង់កោដែលស្ថិតនៅលើកំពូលភ្នំបាយ៉ង់កោនិងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅទីនេះកាន់តែច្រើនថែមទៀត។

លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់បានថ្លែងឲ្យដឹងថា សួនវប្បធម៌សម្ដេចវិបុលបញ្ញា ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តដែលគាំទ្រថវិការដោយក្រុមគ្រូសារសម្ដេចវិបុលបញ្ញា សុខ អាន និងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋមកលម្ហែកាយ ហាត់ប្រាណ លេងកីឡា ទស្សនាការប្រណាំងទូក ហើយសួនវប្បធម៌នេះនិងកម្ពស់សោភ័ណ្ឌភាពស្រុកគីរីវង់ទាំងមូលអោយកាន់តែស្រស់បំព្រងថែមទៀតជាពិសេសទៅទៀតសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន និងក្លាយទៅជាទីកន្លែងមួយដែលនិងធ្វើការ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅទីនេះកាន់តែច្រើនថែមទៀត។ ការចូលមកទស្សនារបស់ភ្ញៀវទេសចរណ៍វានិងជួយលើមកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគីរីវង់បានមួយកម្រឹតថែមទៀតផង។

អ្នកស្រី វណ្ណារី ប្រជាពលរដ្ឋស្រុកគីរីវង់ដែលប្រកបរបលក់អាហារ បានសម្ដែងនូវក្ដីត្រេកអនិងសប្បាយរីករាយជាទីបំផុតនៅពេលដែលមានការសាងសង់សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន នៅលើទឹក ដីស្រុកគីរីវង់។  អ្នកស្រីបានថ្លែងថា«ការសាងសង់សួនវប្បធម៌ដ៍ធំនៅក្នុងស្រុកគីរីវង់ក្រៅពីលើកកម្ពស់សោភ័ណ្ឌភាពស្រុកឲ្យកាន់តែស្រស់បំព្រង វាក៍និងជួយឲ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពកាន់តែធូធារជាងមុន តាមរយៈការ លក់ដូរចំណីអាហារដល់ភ្ញៀវទេសចរណ៍ដែលនឹងមកកម្សាន្តនៅសួនវប្បធម៌នេះកាន់តែច្រើនថែមទៀត»