ពិធីប្រកាស់តែងតាំងប្ដូរមុខងារ បំពាក់ឋានន្តរសក្តិ និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ នៅទីបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បាន ប្រកាសតែងតាំងប្ដូរមុខងារ បំពាក់ឋានន្តរសក្តិ និងជូនប័ណ្ណសរសើរ លិខិតសរសើរ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ចំនួន៣៤រូប ក្រោមអធិបតីភាព លោកឧត្តមសេនីត្រីយ៍ កងសៅគុណ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារនិងមានការចូលរួមពីមេបញ្ជារង នាយ នាយរង អាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀតផងដែល។

នាឪកាសនោះដែលលោកឧត្តមសេនីត្រីយ៍ កងសៅគុណ មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានមានប្រសាសន៍ទៅកាន់អាវុធហត្ថដែលទើបទទួលមុខតំំណែងថ្មី ត្រូវ គោរពបទបញ្ជា បំពេញតួនាទី ប្រកាន់ភ្ជាប់នៅគោលជំហ៊រ របស់អាវុធហត្ថ និងចូលរួមការពារភូមិឃុំមានសុវត្ថភាព ទាំង៩ចុំនុច
របស់រាជរដ្ឋាភិបាលដែលបានដាក់ជូន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ