ព្រឹកនេះ TV APP និង FACEBOOK PAGE ក្រសួងព័ត៌មាន ធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

(ភ្នំពេញ) នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹកនេះ TV APP និង FACEBOOK PAGE ក្រសួងព័ត៌មាន ធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យ មើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តា។

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោ បានបញ្ជាក់ថា ការសាសង់ព្រលានយន្តហោះថ្មីនេះ សម្រេចបានប្រមាណ ៣០% ហើយ។

អាកាសយានដ្ធានថ្មីនេះជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។សង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះវិនិយោគក្នុងទឹកប្រាក់ប្រមាណ ,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ៕ 

ដោយ៖ កន ចំណាន