ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

(កណ្តាល) នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាងខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

សូមបញ្ជាក់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ៦០០ ហិកតា មានបណ្តោយ ប្រមាណ៦គីឡូម៉ែត្រ និងទទឹងប្រមាណ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងក្នុងភូមិសាស្ត្រស្រុក បាទី ខេត្តតាកែវ។

អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ប្រលានយន្តហោះភ្នំពេញថ្មី ធ្លាប់បានបញ្ជាក់ជុំវិញដំណើការ នៃការសាងសង់ព្រលានយានដ្ឋាន អន្តរជាតិភ្នំពេញថ្មីនេះថា អាចនឹងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។

ព្រលានយន្តហោះថ្មីនេ ត្រូវបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ១៥០០លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន

ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕


ដោយ៖ កន ចំំណាន