ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពតសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ២៧គ្រួសារ ក្នុងស្រុកទឹកឈូ

(កំពត)៖ ព្រឹកថ្ងៃសៅរ៍ ១៥ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយ ឯកឧត្តម នៃ គង អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ក្រុមការងារចុះមូលដ្ឋានស្រុកទឹកឈូ និងមន្រ្តីរដ្ឋបាលស្រុកទឹកឈូក បានចុះជួប សំណេះសំណាល សួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ និងស្ថានភាពកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។

អំណោយដែល ឯកឧត្តមប្រធាននាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ២៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២០kg មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកបរិសុទ្ធ ១កេស អំបិល ១kg ថវិកា២០,០០០៛ និងកងកំលាំង១០នាក់ម្នាក់ៗ ២០,០០០៛។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមប្រធានបានណែនាំបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីកូវីដ១៩ តាមរយះការ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីនៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ តិចតួចក៏ដោយ៕