(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ជាខួបលើកទី៤៣ឆ្នាំ ដែលសម្តេចសម្រេចចិត្ត យកជីវិតធ្វើដើមទុន ដើម្បរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

APP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០–

(ភ្នំពេញ) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ តាមរយៈការបង្ហោះសារក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេកផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា  ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧២០ មិថុនា ២០២០) ជាថ្ងៃដែលសម្តេច បានសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុន ដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចលើកឡើងថា ទោះបីពេលនេះសម្តេចតេជោ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែសម្តេចមិនដែលភ្លេចនូវទឹកភ្នែករាប់មុឺន រាប់សែនដំណក់ នៅពេលដែលសម្តេចផ្ទាល់ ឈានជើងចេញពីមាតុភូមិ ចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះពិសេសចាកចេញចោល ភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះផងដែរ។

ជាមួយគ្នានោះសម្តេចបានរម្លឹកថា « ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ»

ដោយ៖ កន ចំណាន