សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្ត 

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯកនូ ប៊ុនថារ៉ុម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តព្រះវិហារ តំណាង លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន ស.អ.ក ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះទៅប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០រៀល ជូនគ្រួសារសពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក នូ ប៊ុនថារ៉ុម  បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ដែលលោកតែងតែគិតគូរជានិច្ចនូវសុខទុក្ខរបស់អតីតយុទ្ធជន។ ហើយការអភិវឌ្ឍន៍ និងសុខសន្តិភាពដែលទទួលបានដូចសព្វថ្ងៃ គឺជាចំណែកមួយដែលមិនអាចកាត់ផ្តាច់បាន ពីការលះបង់របស់បងប្អូនវីរអតីតយុទ្ធជនយើងបានឡើយ។

សពអតីតយុទ្ធជន និងជាសមាជិក ស.អ.ក ខេត្តព្រះវិហារខាងលើ ឈ្មោះ យ៉ុង ភី ភេទប្រុស អាយុ៤៦ឆ្នាំ មុខសញ្ញានិវត្តជន បានទទួលមរណៈភាព នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ