ប្រធាន ស.ស.យ.ក ស្រុកកូនមុំ និងសមាជិក បានចុះផ្សព្វផ្សាយកូវីដ១៩ និងសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន០៥គ្រួសារ

រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោក សេក ហៃ ប្រធាន សសយក ស្រុកកូនមុំ និងសមាជិកបានចុះផ្សព្វផ្សាយកូវីដ១៩ និងសួរសុខទុកពលរដ្ឋចំនួន០៥ គ្រួសារ និងជួយឧបត្ថម្ភសម្ភារៈថវិកា រួមអជ្ញារធរ ភូមិ ឃុំត្រពាំងក្រហម អញ្ជើញចុះសួរសុខទុក្ខ និងផ្សព្វផ្សាយកជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរស់នៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី និងជួយឧបត្ថម្ភសម្ភារ និងថវិកា ចំនួន០៥ គ្រួសារ ដោយក្នងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥គីឡូក្រាម ថវិកា ៤ម៉ឺនរៀល មុង ទឹកត្រី អំបិល ស្ករសរ បឺចេង ថ្នាំពេទ្យ រួមទាំងផ្ទាំងផ្សព្វផ្សាយកូវីដ១៩ ទុកសម្រាប់ឃុំ និងភូមិផ្សព្វផ្សាយបន្ត៕