កិច្ចប្រជុំ​ពិភាក្សា ស្ដីពី​ការកំណត់​ប្រភេទ​សេវា​ដែល​ត្រូវ​ត្រួតពិនិត្យ និង​ផ្ដល់យោបល់​ដោយ​មន្ទីរ អង្គភាព​ជំនាញ​ព្រមទាំង​កំណត់​ក្របខ័ណ្ឌ​ពេលវេលា​តាម​ប្រភេទ​សេវា​នីមួយៗ សម្រាប់​ការផ្ដល់សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​រដ្ឋបាល​ខេត្តសៀមរាប

សៀមរាប​៖ កិច្ចប្រជុំ​ពិភាក្សា ស្ដីពី​ការកំណត់​ប្រភេទ​សេវា​ដែល​ត្រូវ​ត្រួតពិនិត្យ និង​ផ្ដល់យោបល់​ដោយ​មន្ទីរ អង្គភាព​ជំនាញ​ព្រមទាំង​កំណត់​ក្របខ័ណ្ឌ​ពេលវេលា​តាម​ប្រភេទ​សេវា​នីមួយៗ សម្រាប់​ការផ្ដល់សេវា​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​រដ្ឋបាល​ខេត្តសៀមរាប​។ ក្នុង​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ ពិភាក្សា​ផងដែរ​ទៅលើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព ប្រសិទ្ធភាព តម្លាភាព​ការងារ​ផ្តល់​សេវា​រដ្ឋបាល ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ ។ កិច្ចប្រជុំ​ធ្វើឡើង​នា​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ខេត្ត ដោយមាន​វត្តមាន​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រី​ច្រកចេញចូល​តែមួយ​របស់​ខេត្ត បាន​អញ្ជើញ​ចូលរួម​ជាច្រើន​នាក់​ផងដែរ ។​

​លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត មាន​ប្រសា​ស​ន៏​ថា ការ​ព​ន្លឿ​ន​រយៈពេល​ផ្តល់​សេវាសាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព នៃ​ការផ្ដល់សេវា​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ តាមរយៈ​ការប្រមូលផ្ដុំ​ការផ្ដល់សេវា វិស័យ​នានា​នៅ​កន្លែង​តែមួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល និង​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​។ លោក បាន​បន្តថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​កំណត់​ក្របខ័ណ្ឌ​ពេលវេលា​តាម​ប្រភេទ​សេវា​នីមួយៗ ទាំង​ប្រភេទ​សេវា​ដែល ផ្ដល់យោបល់ សម្រេច​ផ្នែក​ជួរ​ក្រោយ​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ប្រភេទ​សេវា​ដែល​ត្រូវ​ផ្ដល់យោបល់​សម្រេច នៅ​ផ្នែក​ខាងក្រោយ​នៃ​មន្ទីរ​អង្គភាព​ជំនាញ​នានា ឧ​បស​ម្ព័​ន​ដែល​បាន​កំណត់ដោយ​ក្រសួង​នីមួយៗ​នោះ បានសម្រេច​កែសម្រួល​ពេលវេលា​នៃ​ការផ្ដល់សេវា ទៅតាម​វិស័យ​នីមួយៗ ដើម្បី​សម្រួល​ពេលវេលា​និង​ព​ន្លឿ​ន ការផ្ដល់សេវា​ឲ្យ​កាន់តែ​លឿន​ជូន​ដល់​ប្រជា ពលរដ្ឋ និង​សាធារណ​:​ជន​ក្នុង​ខេត្ត ។

​យោងតាម​លិខិត​លេខ ៤៧៧៥​អរ​ប ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧ របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ ស្តីពី​ការ​ស្តីពី​ការត្រៀម​រៀបចំ​ដំណើរការ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត សម្រាប់​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​រាជធានី ខេត្ត -​យោង​លិខិត​លេខ ១២០៥​សជណ ចុះ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨ របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការរៀបចំ​ដាក់​ឲ្យ​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ រាជធានី ខេត្ត សម្រាប់​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​