ឯកឧត្តម ថង សាវុន អភិបាលខេត្ត និងជាប្រធាន ស.ស.យ.ក.ខេត្តរតនគិរី ចុះសាកសួរសុខទុក្ខជាមួយបងប្អូនដែលរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ-១៩ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន៤០គ្រួសារ

(រតនគិរី)៖ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី និងសហភាពសហព័ន្ធយុវជនស្រុកអូរជុំ ចូលរួម អមដំណើរ ឯកឧត្តម ថង សាវុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី និង លោកជំទាវ សម្បត្តិ សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចុះសាកសួរសុខទុក្ខ សំណេះសំណាល ជាមួយបងប្អូនស្រ្តីក្រីក្រមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំរងផលប៉ះពាល់ដោយសារជម្ងឺឆ្លង(កូវិដ-១៩)និងបានផ្តល់អំណោយមនុស្សធម៌ ជូនដល់៤០គ្រួសារ រស់នៅភូមិឃុំទាំង៧ក្នុងស្រុកអូរជុំ ក្នុងនោះ ១គ្រួសារៗទទួលបាន- អង្ករ៣០គីឡូក្រាម មី១កេះ ទឹកត្រី ប្រេងឆា ទឹកស៊ីអ៉ីវ ត្រីខ ក្រម៉ារ សាប៊ូ និងអំបិល។

ថ្លែងក្នុងពិធីនោះឯកឧត្តមប្រធាន និងលោកជំទាវគណៈធិបតី បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះចូលរួមទាំងអស់គ្នាក្នុងការ-ការពារប្រយុទ្ឋប្រឆាំងនិងជំងឺឆ្លងកូវិដ-១៩ ត្រូវចេះអនាម័យ ហូបស្អាត រស់នៅស្អាត និងត្រូវចេះតាមដានរាល់ពត៌មាន ដែលអាជ្ញាធរ ភូមិ ឃុំ បានចាក់ផ្សាយ តាមទូរទស្សន៍ រឺ ក៏ឧបករណ៍បំពងសម្លេង(មេក្រូ) ។