កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​២ របស់​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់

​សៀមរាប​៖ នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ សាលាខេត្ត​សៀមរាប មាន​បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​២ របស់​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ប្រធាន​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់​ខេត្ត លោក​វេជ្ជបណ្ឌិត ជា ងួន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​ប៉ាណ​ក​សាស្ត្រ (CNM) លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​វត្តមាន​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង​-​ស្រុក និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​ប្រមាណ​ជាង ៥០​នាក់ ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលរង​ខេត្ត លើកឡើង​នូវ​បញ្ហា​មួយចំនួន ក្នុង​គោលបំណង ពិនិត្យ ពិភាក្សា និង​ប្រមូល​ធាតុ​ចូល​លើ​វឌ្ឍនភាព​ការងារ​រយ​:​ពេល​៥​ខែ​កន្លងមក ជារួម​មាន​៖ បញ្ហា​ប្រឈម​, សំណូមពរ​, ដំណោះស្រាយ និង​ផែនការ​អនុវត្ត​បន្ត បទពិសោធន៍​ការងារ បញ្ហា​ប្រឈម ស្នើសុំ​អនុសាសន៍ មាន​ផែនការ​យុទ្ធសាស្ត្រ​ជាតិ និង​ផែនការ​សកម្មភាព​លម្អិត​ច្បាស់លាស់ ការចូលរួម គាំទ្រ​ពី​គ្រប់​ស្ថាប័ន គ្រប់​កំរិត អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​នានា មាន​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ (MIS) និង ការរាយការណ៍​តាម​ទូរស័ព្ទ​ចល័ត (App Applicant) អនុវត្ត​សកម្មភាព​អង្កេត​និង​ឆ្លើយតប​ករណី​ជំងឺគ្រុនចាញ់ (​ប្រភេទ Pf & Mix) សម្ភារៈ និង​ឱសថ​សារវន្ត​គ្រុនចាញ់ ការផ្គត់ផ្គង់​បាន​គ្រប់គ្រាន់ ទាន់ពេលវេលា ការអនុវត្ត​ផែនការ ការផ្តល់​តេស្ត និង​ថ្នាំ ៥០​តេស្ត​/៥​ប្រអប់​ថ្នាំ (VMW)​ផងដែរ​។

​លោក​អភិបាលរង​ខេត្ត បាន​បន្តថា ចំពោះ​មន្ត្រី បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​ការងារ​បញ្ហា​ប្រឈម និង ដំណោះស្រាយ​ផ្សេងៗ ក្នុងការ​យល់ដឹង​ពី​ជំងឺគ្រុនចាញ់ អ្នកពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ដែនដី​ជួយ​អប់រំ​ឲ្យ​មាន​ភាពទូលំទូលាយ​សម្រាប់​ប្រជាពលរដ្ឋ ណែនាំ​បន្ត តាម​គ្រប់​រូបភាព គ្រប់​សកម្មភាព​ដល់​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ជំងឺគ្រុនចាញ់ នៅតាម​មូលដ្ឋាន​ដែលមាន​ការលំបាក​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​ប្រជាជន​ប្រឈម​នឹង​ជំងឺគ្រុនចាញ់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​ផល​លំបាក​ក្នុងការ​អនុវត្តន៍​សក​ម្ម​ភាព​មួយចំនួន​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​.១៩ ជាពិសេស​អាជ្ញាធរ​ដែន​ដី​ជួយ​ធ្វើ​ក្នុងការ​រៀបចំ និង​ផ្តល់​ព៌​ត័​មាន​ពី​បញ្ហា​ជំងឺគ្រុនចាញ់​នោះ យើង​ត្រូវធ្វើ​បច្ចុប្បន្នភាព សកម្មភាព អន្តរាគមន៍​នានា ដូចជា​កា​ចែក​មុង​, អប់រំ​ពី​បញ្ហា​ការការពារ​ពី​ជំងឺគ្រុនចាញ់ នឹង​ស្នើសុំ​អ្នកពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ដែន​ដី​ជួយ អប់រំ​ផ្សព្វផ្សាយ​ស្តីពី​ជំងឺគ្រុនចាញ់​ដោយ​រក្សា​គំលាត ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ និង​អាល់កុល​ជាដើម​។​

​លោក​វេជ្ជបណ្ឌិត ជា ងួន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​៊ (CNM) មានប្រសាសន៍ថា ចំពោះ​ផែនការ​បន្ត គឺ​យើង​ត្រូវ​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ ហ្វា​ស៊ី​ប៉ា​រ៉ូម នៅ​ឆ្នាំ​២០២០ (Pf) និង​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ វី វ៉ា​ក់ នៅ​ឆ្នាំ​២០២៥ (PV) នឹង​បន្ត​កិច្ចប្រជុំ​អ្នកស្ម័គ្រចិត្ត​ព្យាបាល​ជំងឺគ្រុនចាញ់ បង្កើន​ការស្រាវជ្រាវ​ករណី​ជំងឺគ្រុនចាញ់ និង​ការអប់រំ បន្ត​ការប្រជុំ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់ រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ពិសេស​លុបបំបាត់​ជំងឺគ្រុនចាញ់​ថ្នាក់ក្រុង ស្រុក​បន្ត​ការចែក​មុង​បន្ត​ដល់​ប្រជាជន​នៅតាម​គោលដៅ និង​ចល័ត ក្រុង​/​ស្រុក ពង្រឹង​ការអង្កេត​ករណី​គ្រុនចាញ់ និង​រុករក​សំបុក​ចម្លងជំងឺ​គ្រុនចាញ់​ស្រាវជ្រាវ កំណត់ និង​រុករក​ក្រុម​ប្រជាជន​ចល័ត​ដើម្បី​ផ្តល់​ការអប់រំ និង​ព្យាបាល ។

​សូមជម្រាបថា រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២០ ក្នុង​ខេត្តសៀមរាប មាន​ករណី អ្នកជំងឺ​គ្រុនចាញ់ សរុប ៣២​ករណី​។ ចំពោះ​ការការពារ​ជំងឺគ្រុនចាញ់ នៅ​ឆ្នាំ​២០២០ មន្ទីរ​សុខាភិបាល​ខេត្ត បានធ្វើ​សកម្ម​ភាពចុះ​ចែក​មុង​ជ្រលក់​ថ្នាំ​ដល់​ប្រជាជន​ក្នុង​គោលដៅ​ចំនួន​១៧០០​មុង និង ប្រជាជន​ចល័ត ចំនួន​១៣៣៤៤​មុង​គ្រែ និង ៣៤៧២​មុង​អង្រឹង នឹង​សកម្មភាព​ត្រៀម​ចែក​មុង​ជ្រលក់​ថ្នាំ​ដល់​ពលករ​ត្រឡប់​ពី​ក្រៅប្រទេស ការអប់រំ​សុខភាព​- សកម្មភាព​ផ្សព្វផ្សាយ អប់រំ ប្រើ​ឧ​ឃោស​ន​ស័ព្ទ នៅ​តំបន់​ព្រៃ តាមរយៈ អ្នក​ស្ម័គ្រ ចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ និង​មណ្ឌល​សុខភាព​- សកម្មភាព​ស្រាវជ្រាវ​បែប​សកម្ម​របស់​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់​បន្ថែមទៀត​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​