ប្រធានសាខា«កបប» កាំកុងត្រូលខេត្តតាកែវ ត្រួតពិនិត្យស្វែងរកស្រាថ្នាំចិនសែ តាំងគួយ ដែលបង្កឲ្យ អ្នកទិញយកទៅពិសារពុល និងស្លាប់

(តាកែវ)៖ ក្រុមមន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ក.ប.ប (កាំកុងត្រូល)ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២០នេះ បានចាប់ផ្ដើមចុះត្រួតពិនិត្យ នៅតាមបណ្ដាលផ្សារក្នុងខេត្តតាកែវ ដើម្បីស្វែងរកស្រាថ្នាំចិន សែតាំងគួយដែលមានសារធាតុពុលបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗកន្លងទៅនេះ។ ការចុះត្រួតពិនិត្យស្វែងរកស្រាប្រភេទនេះបន្ទាប់ពីមានករណីយ៍ពុល ស្រាថ្នាំចិនសែយីហោ«ស្រាថ្នាំចិនសែតាំងគួយ» បានកើតឡើង នៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅ ក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ដែលបណ្ដាល ឲ្យពុលប្រជាពលរដ្ឋ ៤១និងស្លាប់ចំនួន ៧នាក់ ។

លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការ ក្លែងបន្លំ ក.ប.ប (កាំកុងត្រូល) ខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្រោយពីមានករណីយ៍ពុលស្រាថ្នាំចិនសែ តាំងគួយ នៅខេត្តបន្ទាយមានជ័យដែលបណ្ដាលឲ្យស្លាប់ប្រជាពលរដ្ឋអស់៧នាក់ មន្រ្តីរបស់លោកសហការជាមួយ មន្រ្តីមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធក្រុងស្រុកបានចុះធ្វើការត្រួតពិនិត្យនៅតាមបណ្ដាលផ្សារនិងកន្លែងលក់ស្រាមួយចំនួននៅក្នុងខេត្តតាកែវ ក៍ប៉ុន្តែជាលទ្ធផលនៅតាមទីផ្សរានិងកន្លែងលក់ស្រានានា មិនមានការ ដាក់លក់ប្រភេទស្រាចិនសែតាំងគួយនោះទេ។

លោក ប៉ោ លាងគង់ បានមានប្រសាសបន៍បន្តថា បើទោះបីជាមន្រ្តីជំនាញមិនបានស្វែងរកឃើញ ប្រភេទស្រាថ្នាំចិនសែតាំងគួយលក់ដាក់លក់លើទីផ្សារយ៉ាងណាក៍ដោយ ក៍មន្រ្តីជំនាញនិងអាជ្ញាធរ ក្រុងស្រុកបានធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះស្រាថ្នាំចិនសែតាំងគួយដោយមិនត្រូវទិញស្រានេះនេះផឹកអោយសោះ ហើយប្រសិនបើមានឃើញដាក់លក់នៅតាមតីផ្សារឬកន្លែងណាមួយសូមរាយការណ៍មន្រ្តីជំនាញឬអាជ្ញាធក្រុងស្រុកដើម្បីធ្វើការរិបអូសយកទៅដុតកម្ទេចចោលជៀសវាងប្រជាពលរដ្ឋទិញយកទៅផឹកដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។

គួបញ្ជាក់ថា កាលពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ២០២០ មានករណីពុលស្រាថ្នាំចិនសែ យីហោ «ស្រាថ្នាំចិន សែតាំងគួយ» បានកើតឡើង នៅស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងនៅក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមាន ជ័យ។

បើយោងតាមលោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់បណ្ដាញ ផ្សព្វផ្សាយ ថា ករណីពុលស្រាយីហោ ស្រាថ្នាំចិនសែតាំងគួយ នៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ គឺមានអ្នកពុលស្រាថ្នាំ ចិនសែតាំងគួយ ទាំងអស់ ៤១នាក់ ក្នុងនោះស្រីមានចំនួន៣នាក់ ហើយអ្នកស្លាប់ចំនួន៧នាក់ សុទ្ធជាបុរស ហើយអ្នកកំពុងសម្រាកនៅមន្ទីរ ពេទ្យ៣៤នាក់»។

លោកជំទាវ ក៏ធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរ កុំពិសារស្រាដែលគ្មានប្រភពច្បាស់លាស់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពនិងអាយុជីវិតផងដែរ៕