ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល

(កំពង់ឆ្នាំង)៖ នាថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ រួមដំណើរដោយលោក អម សុភា អភិបាលរងខេត្ត លោកនាយករងរដ្ឋបាល នាយកទីចាត់ការ និងប្រធានមន្ទីរមួយចំនួន បានអញ្ជើញគោរពវិញ្ញានក្ខន្ធសពឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

សូមបញ្ជាក់ជូនផងដែរថា ឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ៕