ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងក្រុមការងារស.ស.យ.ក. បានចួលរួមដាំដើមឈើចម្រុះចំនួន ៥,០២០ដើម

(ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំស្តើងជ័យ លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ និងសហការី ក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ចាម និងស្រុកជើងព្រៃ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត ព្រះសង្ឃ និងថ្នាក់ដឹកនាំខ្មែរឥស្លាម បានចូលរួមជាមួយរដ្ឋបាលឃុំស្តើងជ័យ និងប្រជាពលរដ្ឋក្នុងឃុំ នាំគ្នាដាំដើមឈើចម្រុះចំនួន ៥,០២០ដើម ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅតាមសងខាងដងផ្លូវកៅស៊ូប្រវែង ៨.៥គម ក្នុងភូមិខ្នារ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។

ពេលរសៀលក្រុមការងារខាងលើបានបន្តចែកអំណោយជាអង្ករ ២៥គក មីហូប ១កេះ និងថវិកា ២០,០០០រៀល ក្នុងម្នាក់ៗ សម្រាប់ជូនដល់គ្រួសារខ្វះខាតចំនួន ២៥គ្រួសារ រស់នៅក្នុងឃុំស្តើងជ័យ ដែលកម្មវិធីត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាស្តើងជ័យ ។