ស.ស.យ.ក ខេត្តរតនគិរី ចូលរួមក្នុងកម្មវិធីដាំកូនឈើចំរុះ និងដើមឫស្សីចំនួន៧៥០ដើម ក្រោមការឧបត្ថម្ភមូលនិធិមិត្តជួយមិត្ត

(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារ ស.ស.យ.ក ខេត្តរតនគិរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធាន បានអញ្ចើញចូលរួមក្នុងកម្មវិធីដាំកូនឈើចំរុះ និងដើមឫស្សីចំនួន៧៥០ដើម ក្រោមការឧបត្ថម្ភមូលនិធិមិត្តជួយមិត្ត តាមរយៈក្រុមយុវជនមកពីរាជធានីភ្នំពេញ ប្រារព្ធធ្វើនៅក្នុងបរិវេណអនុវិទ្យាលយ័កិៈចុង ស្ថិតនៅភូមិប៉ាអរ ឃុំ កិៈចុង ស្រុកបរកែវ មានអ្នកចូលរួមសរុបប្រមាណចំនួន៣៥០នាក់ ដែលមកពីរាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងនោះយុវជន.សសយក.ខេត្ត ស្រុក មានចំនួន ៤៩នាក់ ដឹកនាំដោយឯកឧត្តម យឹម ផែន អភិបាលរងខេត្ត និងជាអនុប្រធាន.សសយក.ខេត្ត ៕