រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន ផ្តល់​អំណោយ​ជូន​ពលរដ្ឋ​០៨​គ្រួសារ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​)៖ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ ពលរដ្ឋ​០៨​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​បណ្តាលអោយ​ខូចខាត​ផ្ទះ​ចំនួន​០៨​ខ្នង ស្ថិតនៅ​ក្នុងភូមិ​សុខសាន្ត ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បានទទួល​អំណោយ​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន ដើម្បី​ឆ្លើយតប​ភ្លាមៗ​នូវ​ទុក្ខលំបាក និង​ជួយ​សម្រួល​កម្រិតជីវភាព​។​

​តំណាង​ឯកឧត្តម ខៀវ កាញារីទ្ធ ដែល​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដោយផ្ទាល់​ដល់​លំនៅដ្ឋាន​ពលរដ្ឋ​រងគ្រោះ​ទាំង​០៨​គ្រួសារ​នេះ រួមមាន ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង ឯកឧត្តម ទន់ សា​រ៉ា​ត រដ្ឋលេខាធិការ​ក្រសួង រួមទាំង​ប្រតិភូ​ក្រសួង​រួមមាន ឯកឧត្តម កៅ អុ​ី​ម​រ៉​ន អនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ុន សម័យ ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ លោក ច័ន្ទ វិវឌ្ឍន៍ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ ឯកឧត្តម ស ស៊ីណា ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ក្រុមការងារ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​អាជ្ញាធរ មូលដ្ឋាន​។​

​ក្នុង​ឳ​កាស​សំណេះសំណាល ឯកឧត្តម លី វ៉ាន់​ហុង បាន​សម្តែង​នូវ​ការសោកស្តាយ ក៏ដូចជា​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោកជំទាវ ជូន​ចំពោះ​បងប្អូន ដែល​រងគ្រោះ​ទាំងអស់​ដោយ​ក្តី​អាណិតអាសូរ​បំផុត​។​

​ជា​មូ​យ​គ្នា​នោះដែរ ឯកឧត្តម លី វ៉ាន់​ហុង ក៏បាន​ផ្តាំផ្ញើ​បន្ថែមទៀត ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន ខ្ពស់បំផុត​ចំពោះ ការ​បម្រែបម្រួល​អាកាសធាតុ ត្រូវ​ថែរក្សា​សុខភាព​ខ្លួន មើលថែ​កូនៗ​តូចៗ​ឲ្យ​បានល្អ ពិសេស​រក្សា​អនាម័យ​ជាប់​ជានិច្ច រក្សា​គម្លាត​ពីគ្នា ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩​។​

​ចំពោះ​អំណោយ​នាំយកទៅ​ចែក​ជូ​ប​ពលរដ្ឋ​រងគ្រោះ​ទាំង​០៨​គ្រួសារ
​ក្នុង​មួយ​គ្រួសារ​ទទួល​បានជា​គ្រឿងឧបភោគ បរិភោគ រួមមាន​អង្ករ​៥០​គីឡូក្រាម​,​ត្រីខ​១​យួរ​,​ទឹកត្រី​១​យួរ ,​មី​១​កេស និង​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល សម្រាប់​០៥​គ្រួសារ​ផ្ទះ​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​ថវិកា​២៥​ម៉ឺន​រៀល សម្រាប់​០៣​គ្រួសារ​ផ្ទះ​រង​ការខូចខាត​តិចតួច ក៍​ដូចជា​ផ្តល់​ថវិកា​ជូន​យុវជន ស​.​ស​.​យ​.​ក និង​CMYA​ចំនួន​៦០​ម៉ឺន​រៀល​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​