ពិធីសំណេះសំណាលក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនៈភាពនៃការបង្រៀន និងរៀនរបស់គ្រូបង្រៀនខ្មែរឥស្លាមខេត្តកំពតតាមកម្មវិធី”សិក្សាពីចម្ងាយ និងសិក្សាតាមប្រពន្ធ័អេឡិចត្រូនិច”

(កំពត) នៅព្រឹកថ្ងៃ សុក្រទី១២ ខែមិថុនា  ឆ្នាំ២០២០ ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពតសមាជិកគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា លោកជំទាវ  យ៉យ  នីតា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពី លោក អ៉ីត   ហ៉ីម គណៈអ៉ីម៉ាំខេត្តកំពត  បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនៈភាពនៃការបង្រៀន និងរៀនរបស់គ្រូបង្រៀនខ្មែរឥស្លាមខេត្តកំពត តាមកម្មវិធីសិក្សាពីចម្ងាយ និងសិក្សាតាមប្រពន្ធ័អេឡិចត្រូនិចក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩

មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ម៉ាត់  សេត ក៏បានគូសបញ្ជាក់ថាក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនៃជំងឺកូវីដ១៩ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារបស់សិស្សានុសិស្សដោយជម្រុញអោយមានការសិក្សាតាមប្រពន្ធ័ Online និងការសិក្សាពីចម្ងាយ ដើម្បីសំដៅធ្វើយ៉ាងណាអោយសិស្សានុសិស្សទទួលបានចំណេះដឹងតាមកម្រឹតសិក្សារបស់សិស្សពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សាជាមួយគ្នានេះផ្នែកអប់រំរបស់ឥស្លាមក៏ត្រូវបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា  ក្នុងការបណ្តុះបណ្តាលដល់សិស្សានុសិស្សដែលសិក្សាផ្នែកឥស្លាមផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានក្រើនរំលឹកអោយលោកគ្រូអ្នកគ្រូទាំងអស់ត្រូវចូលរួមអោយសកម្មក្នុងការចូលរួមផ្សព្វផ្សាយទប់ស្កាត់ប្រឆាំងនិងជំងឺកូវីដ១៩ នៅតាមមូលដ្ឋាមរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំគណៈអ៉ីម៉ាំខេត្តកំពត ស្ថិតនៅភូមិកំពង់កែស  ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ  ខេត្តកំពត ៕