ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចំនួន ១៩៥នាក់ ស្រី ១៣នាក់ ក្នុងនោះត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ចំនួន ៣៥នាក់ ស្រី ៣នាក់ និងបំពាក់ឋានន្តរស័ក្តិ ចំនួន ១៥៩នាក់ ស្រី ចំនួន ១០នាក់។

ពិធីប្រារព្ធទៅក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋានគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង និងមានការចូលរួមពីសំណាក់លោក លោស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តចូលរួមផងដែរ ៕