អគ្គនាយក​ស៊ីម៉ាក់ សម្តែង​ការហួសចិត្ត​គ្រួសារ​មួយ​បាន​ប្រមូល​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មក​រក្សាទុក​នៅផ្ទះ បាន​ចង​ព្យួរ​នៅលើ​ដើម​អំពិល​សំរាប់​កំសាន្ត​អារម្មណ៍​លេង​!

(​បន្ទាយមានជ័យ​)៖ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា ហៅ​កាត់​ថា​៖​ស៊ីម៉ាក់​បាន​សម្តែង​ការហួសចិត្ត​បន្ទាប់ពី​ទទួលដំណឹង​ថា​៖ នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​៣​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារ​មួយ​បាន​ប្រមូល​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម មក​រក្សាទុក​នៅផ្ទះ បាន​ចង​ព្យួរ​នៅលើ​ដើម​អំពិល​សំរាប់​កំសាន្ត​អារម្មណ៍​លេង​! ។​

​គ្រាប់មីន​ទាំងនោះ​មាន​ចំនួន​ជិត​៣០​គ្រាប់ ហើយ​គ្រាប់មីន​ភាគច្រើន​នៅមាន​ប្រសិទ្ធភាព​ផ្ទុះ​! ហួស​វាចា​នឹង​ថ្លែង​ជាមួយ​គំនិត​ដ៏​គ្រោះថ្នាក់​បំផុត​នេះ ហើយ​អាច​ប្រកបមុខរបរ​ដើរ​ស៊ីឈ្នួល​ដោះមីន​ផងដែរ​! ប្រជាពលរដ្ឋ​រូបនេះ ត្រូវ​ប្រឈមមុខ​ច្បាប់​ហាមឃាត់​ការប្រើប្រាស់​និង​រក្សាទុក​គ្រាប់មីន​ផង ប្រឈមមុខ​ច្បាប់​អាវុធជាតិផ្ទុះ​ផង​….. មើលរូប​រាង​អ្នក​ប្រ​ព្រឹ​តិ្ត​ស្បែក​ដណ្តប់​ឆ្អឹង​!៕​