មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពត រៀបចំ​ណិ​ធី​សំណេះសំណាល និង​ចែក​អំណោយ​ដល់​កុមារកំព្រា នៅ​ស្រុក​អង្គរជ័យ​

(​កំពត​)៖ នា​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តកំពត បានរៀបចំ​ពិធី​សំណេះសំណាល និង​ចែក​អំ​យ​ដល់​កុមារកំព្រា​នៅ​មណ្ឌល​អង្គការ​អភិវឌ្ឍ​ន៍​ក្មេង​កំព្រា មនុស្ស​ចាស់ជរា និង​ជនពិការ និង​អង្គការ​តានី ទស្សនៈវិស័យ​សម្រាប់​កុមារ​កម្ពុជា ក្រោម​អធិបតីភាព​លោកជំទាវ​លាង ហៃ​ជាវ​តា​យ តំណាង​ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត រួម​ដំណើរ​ដោយ​លោកស្រី​ព្រំ សុភាព ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​សហការី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​ស្រុក​អង្គរជ័យ ខេត្តកំពត ។​

​បន្ទាប់ពី​លោកស្រី​ព្រំ សុភាព ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ធ្វើ​របាយការណ៍​ស្វាគមន៍ និង​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នង​ឱកាស​ខួប​លើក​ទី​៧១​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៩ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមា​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២០ រួចមក ។ នាឱកាស​នោះ​លោកជំទាវ​លាង ហៃ​ជាវ​តា​យ ក៏បាន​សម្តែង​មនោសញ្ចេតនា​រីករាយ និង​គាំទ្រ​ចំពោះ​ការ​ប្រារព្ធ​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ​។ លោកជំទាវ បាន​បន្តថា ការ​ប្រារព្ធ​ទិវា​ដ៏​មាន​អត្ថន័យ​នេះ​គឺ​បង្ហាញ​អំពី​ឆន្ទៈ​មោះមុត និង​ការ​ប្តឹ​ជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ការ​អនុវត្ត​សិទ្ធិ​កុមារ និង​លើកទឹកចិត្ត​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំ​អស់​បន្ត​រួមគ្នា​លើកស្ទួយ​វិស័យ​សុខុមាលភាព​កុមារ​ឱ្យ​កាន់​តឺ​ល្អប្រសើរ​។

​លោកជំទាវ បាន​លើកឡើងថា ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ឆ្នាំនេះ​ត្រូវបាន​អាក់ខាន​មិនបាន​ប្រារព្ធ​ធ្វើឡើង ដោយសារ​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​កើតមានឡើង​ក្នុង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​ផងដែរ ។​ហើយ​លោកជំទាវ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​កុមា​រទាំ​អស់​ត្រូវ​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អ សេចក្តីសុខសាន្ត​ក្នុងការ​រស់នៅ​របស់​យើងទាំងអស់គ្នា​។​

​អំណោយ​ផ្តល់ជូន​មណ្ឌល​នីមួយៗ​រួមមានៈ​អង្ករ​២០០​គីឡូក្រាម ត្រីខ​៤​យួរ ទឹកស៊ីអ៊ីវ​៤​យួរ ទឹក​សុទ្ធ​៤​កេស សាប៊ូដុំ​៤​កេស សា ម្សៅ​៤​កេស សម្ភារ​ប្រើប្រាស់ និង​ថវិកា​មួយចំនួន​ផងដែរ​៕​ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត