ឯកឧត្ដម លី ធុជ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការសម្រួល និងរៀបចំសមាសភាព ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល នៅស្រុករំដួល !

(ស្វាយរៀង)៖ នៅថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា ការសម្រួល និងរៀបចំសមាសភាព ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលនៅស្រុករំដួលទទួលបន្ទុកតាមឃុំ និងមានការចូលរួមពីឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះស្រុករំដួល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ ។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោក លោកស្រីអនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង