ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ»

APP ភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០

(ភ្នំពេញ) នាវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» ដែលត្រូវប្រារព្ធធ្វើឡើងនៅ ទីស្តីការគណៈរដ្ឋមន្ត្រីសាលសេរីភាពជាន់ផ្ទាល់ដី នេះបើយោងតាមសេក្តីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ។

សេចក្តីជូនដំណឹងខាងលើនោះ បានបញ្ជាក់ថា សន្និសីទនេះមានគោលបំណងបង្ហាញជូនសាធារណជនឱ្យបានយល់ច្បាស់ពីសកម្មភាពសមិទ្ធផលនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុក្នុងទិសដៅស្នូលជំរុញគោលនយោបាយអភិបាលកិច្ចល្អឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី របស់រាជរដ្ឋាភិបាល

សូមបញ្ជាក់ផងដែរថា វាគ្មិនដែលនឹងអញ្ជើញចូលរួមគឺឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ៕ ដោយ៖ កន ចំណាន