រដ្ឋបាលខេត្ត​រួមជាមួយ​នឹង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​នាំយក​អំណោយ​ចូលរួម​រំលែក​ទុក្ខ​ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ឧ​ប្បទ​វ​ហេតុ​បាក់​របង​សង្កត់​លើ​ស្លាប់​កុមារ​ចំនួន ៣ នាក់​នៅ​ស្រុក​ព្រះស្ដេច​

​ព្រៃវែង​៖ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​រួមជាមួយ នឹង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង រួមជាមួយ​សហការី អនុសាខា​ស្រុក និង​អ្នកស្ម័គ្រចិត្ត បាន​នាំយក​សម្ភារៈ និង​បច្ច័យ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​សព​ដែល​រងគ្រោះ​ដោយ​បាក់​របង​សង្កត់​លើ​ស្លាប់​នៅ​ភូមិ​សំន​យ ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​នាឱកាស​នោះ​ដោយ​សែន​ក្រៀមក្រំ​នោះ លោកស្រី​នាយិកា​សាខា បាន​ពាំ​នាំនូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ជា សុ​មេធី ប្រធាន​គណ​:​ក​ម្មា​ធិ​កា​សាខា ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ ក្រុមគ្រួសារ​សព ដែល​ត្រូវ​បាត់បង់​កូន និង​ចៅ​ជាទី​ស្រលាញ់​ស្មើ​កែវភ្នែក​នេះ​ផងដែ​។​

​សូមបញ្ជាក់ថា​៖ ចំពោះ​ករណីនេះ​កើតឡើង​នៅ​ម៉ោង​13.00​នាទី​នៅ​ចំណុច​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​(​កំពុង​សាងសង់​ថ្មី​) ខាងកើត​វត្ត​ឬ​ស្សី​សាញ់ ខ័​ណ្ឌ​ដង្កោ ក្រុងភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ បណ្តាលអោយ​ស្លាប់​កុមារ​ចំនួន ៣ នាក់​។​
1/​ឈ្មោះ ឆេង ញ៉ ភេទ​ប្រុស​អាយុ​អាយុ​7​ឆ្នាំ 2/​ឈ្មោះ ឆេង ចំរើន ភេទ​ស្រី​អាយុ​2​ឆ្នាំ 3/​ឈ្មោះ ម៉េង ទូច ភេទ​ស្រី​អាយុ​3​ឆ្នាំ​។​
​មូលហេតុ ក្មេង​ទាំង​3​នាក់ ទៅលេង​ក្បែរ​ជញ្ជាំង​របង​ឥដ្ឋ​នោះ ពេល​ឳ​ពុក​ម្តាយ​ឡើងទៅ​ធ្វើការ រៀប​ឥដ្ឋ​នៅ​ជាន់​លើ​។​

​សម្ភារៈ​ដែល​ចូល​បុណ្យ​រួមមាន​៖ សម្ភារៈ​សាខា​ផ្តល់ជូន​រួមមាន​៖ អង្ករ ៧៥​គ​.​ក មី ៥​កេស ត្រី ខ ៥​យួរ ទឹកក្រូច ៥​កេស ទឹក​សុទ្ធ ៥​កេស និង​ថវិកា​ចំនួន ១,២០០,០០០​រៀល​។ ឯកឧត្តម ហ៊ឺ បា​វី អនុប្រធាន​កិត្តិយស​សាខា បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែមចំនួន ១,៨០០,០០០​រៀល​។ ឯកឧត្តម ជា សុ​មេធី ប្រធាន​គណៈកម្មាធិការ​សាខា បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែមចំនួន ១,០០០,០០០​រៀល​។ សម្ភារៈ​អនុសាខា​ស្រុក​ផ្តល់ជូន​៖ អង្ករ ៧៥​គ​.​ក និង​ថវិកា​ចំនួន ៣០០,០០០​រៀល​ផងដែ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​